Nokorwat News
អន្តរជាតិ ៖ នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង។ ភាពស្ទាត់ជំនាញរបស់លោកក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នាយ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។ រូបថតនាចុងទសវត្សរ៍ឆ្នាំ ១០៨០ នេះបានកត់ក្រាពីលោកXi Jinping ដែលជាលេខាគណៈកម្មការបក្សកុម្មុយនីស្តចិននៃក្រុង Ningde ខេត្ត Fujian ប្រទេសចិន កំពុងកាន់ចបកាប់នៅលើស្មា ដើរឆ្លងកាត់វាលស្រែ ដើម្បីចូលធ្វើការជាមួយកសិករក្នុងតំបន់។ លោកXi Jinping តែងតែងកោតសរសើរចំពោះពលករនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលករ នេះគឺដោយសារលោកមានបទពិសោធធ្វើការនៅភូមិ Liangjiahe ដែលពីមុនជាភូមិក្រីក្រមួយនៅលើខ្ពង់រាបដីលឿងដ៏រាំងស្ងួតរបស់ប្រទេសចិន។ នៅពេលដែលលោកXi ទើបទៅដល់ភូមិនេះកាលពីឆ្នាំ ១៩៦៩ លោកមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ អ្នកភូមិក៏ខិតខំអស់ពីលទ្ធភាពដើម្បីថៃរក្សាក្រុមយុវជនដែលមកពីទីក្រុង ក្នុងនោះបូករួមទាំងលោកXi Jinping ដែរ។ លោកបានរំលឹកឡើងថា «ពេលខ្ញុំអត់ឃ្លាន ពួកគេបានផ្តល់អាហារឱ្យខ្ញុំ ពេលខោរអាវប្រឡាក់ ពួកគេជួយបោកឱ្យខ្ញុំ ពេលខោរខូច ពួកគេជួយប៉ះឱ្យខ្ញុំ»។ ក្នុងអំឡុងពេលធ្វើការរយៈពេលប្រាំពីរឆ្នាំនៅភូមិ Liangjiahe លោក ...
Go to News Site