The Cambodia Daily
កងកម្លាំងយោធាអាមេរិក កំពុងរៀបចំផែនការបន្ទាន់ដើម្បីវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ដែលត្រូវបានដាក់ពង្រាយនៅច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើការចរចាជាថ្មីម្ដងទៀតបន្តជួបរឿងបរាជ័យ។ មន្ត្រីអាមេរិកកំពុងផ្ដោតលើការរំដោះមីនសមុទ្រ ការទប់ស្កាត់ទូកវាយប្រហារល្បឿនលឿន និងការគំរាមកំហែងតាមឆ្នេរសមុទ្រ ដើម្បីធានាថាផ្លូវដឹកជញ្ជូនប្រេងសំខាន់នេះនៅតែបើកចំហសម្រាប់ពាណិជ្ជកម្មពិភពលោក។ ទោះបីជាមន្ត្រីក្រសួងការពារជាតិអាមេរិក បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីផែនការនាពេលអនាគត ដោយសារហេតុផលនៃការការពារសន្តិសុខប្រតិបត្តិការក៏ដោយ ក៏ពួកគេបានបញ្ជាក់ថា យោធាអាមេរិកនៅតែបន្តគោរពទៅតាមជម្រើសរបស់ប្រធានាធិបតី ហើយជម្រើសទាំងអស់នៅតែត្រូវបានរក្សាទុកសម្រាប់ការសម្រេចចិត្តក្នុងស្ថានភាពដែលអាចកើតមាន។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏បានលើកឡើងថា សកម្មភាពបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិក កំពុងដាក់អ៊ីរ៉ង់ ឱ្យស្ថិតនៅក្រោមសម្ពាធពេលវេលា ដោយបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ មិនអាចធ្វើឱ្យប្រេងរបស់ខ្លួនហូរចេញបានទេ ហេដ្ឋារចនាសម្ព័ន្ធប្រេងទាំងមូល អាចនឹងប្រឈមមុខនឹងការខូចខាតធ្ងន់ធ្ងរ ព្រោះវាមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្ទុកប្រេងនោះឡើយ ហើយបើត្រូវបង្ខំឱ្យមានការបញ្ឈប់ផលិតកម្មប្រេងនេះ។ វាអាចបង្កឱ្យមានបញ្ហាខាងក្នុងដែនដីដែលធ្វើឱ្យប្រព័ន្ធក្នុងការផលិតប្រេងស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងខ្លាំង ដែលមិនអាចស្ដារឡើងវិញបានពេញលេញទេ ទោះបីអាចស្ដារឡើងវិញបានត្រឹមប្រហែលពាក់កណ្តាលប៉ុណ្ណោះ។ លោក ត្រាំ ក៏បានព្រមានថា អ៊ីរ៉ង់មានពេលតិចតួចប៉ុណ្ណោះមុនពេលបញ្ហាធ្ងន់ធ្ងរនេះកើតឡើង ហើយបានបញ្ជាក់ថា ខ្លួនមិនស្ថិតក្រោមសម្ពាធណាមួយឡើយក្នុងស្ថានភាពនេះ។ ប្រធានាធិបតី ត្រាំ ក៏បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ មេសា ថា ពេលវេលារបស់អ៊ីរ៉ង់ កំពុងតែអស់ទៅហើយ។ លោកថា កិច្ចព្រមព្រៀងណាមួយនឹងត្រូវបានអនុវត្ត លុះត្រាតែវាបម្រើផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។ នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth […] The post លោក ដូណាល់ ត្រាំ ព្រមានពីរលកនៃការវាយប្រហារថ្មី ប្រសិនបើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បរាជ័យ appeared first on The Cambodia Daily Khmer .
Go to News Site