Cambodia Express
ខេត្តសៀមរាប ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌អន្តរជាតិ និងដ៏ធំអំពីគុនចម្រុះកម្ពុជា-ចិន «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាខេត្តសៀមរាប ត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាដោយផ្ទាល់ និងរួមគ្នាផ្សាយផ្ទាល់ដោយសារព័ត៌មាន ប្រជាពលរដ្ឋ និងក្រុម Influencers ល្បីៗជុំវិញពិភពលោកឡើងដល់ប្រមាណ ៥០ម៉ឺន Viewers ។ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ ព្រះវិហារវត្តសៅលីង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ២,០០០នាក់ នៅកន្លែងផ្ទាល់ […]
Go to News Site