Nokorwat News
ខេត្តកណ្ថាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ពាក់ព័ន្ធនឹងព័ត៌មានដែលបានចែករំលែកតាមបណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយមួយចំនួន អំពីករណីពលរដ្ឋម្នាក់រងគ្រោះដោយសារតែមានបុគ្គលម្នាក់សុំខ្ចីម៉ូតូ ហើយយកទៅលក់នៅក្រុងតាខ្មៅ និងបានទទូចឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូវិញនោះ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា។ ជាលទ្ធផល សមត្ថកិច្ចបានកំណត់ថា នេះជាករណី “រំលោភលើទំនុកចិត្ត” ដោយការខ្ចីម៉ូតូយកទៅលក់។ ព័ត៌មានលម្អិតនៃករណី៖ *កាលបរិច្ឆេទកើតហេតុ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទី។ *ទីតាំង៖ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ៖ ឈ្មោះ អាត រតនៈ ភេទប្រុស អាយុ ២០ឆ្នាំ ជានិស្សិត មានទីលំនៅភូមិ-សង្កាត់ខាងលើ។ ជនសង្ស័យ៖ ឈ្មោះ ឈន សុធីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅទីតាំងដូចគ្នា (បច្ចុប្បន្នត្រូវបានឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ * ទូរស័ព្ទដៃ ០១គ្រឿង ...
Go to News Site