Collector
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសចំពោះការផ្សាយព័ត៌មានបំភ្លើសពីការពិតរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលប៉ុនប៉ងមួលបង្កាច់ និងទំលាក់កំហុសមកលើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសរបស់អាជ្ញាធរកម្ពុជានៅក្រុងប៉ោយប៉ែត | Collector
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសចំពោះការផ្សាយព័ត៌មានបំភ្លើសពីការពិតរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលប៉ុនប៉ងមួលបង្កាច់ និងទំលាក់កំហុសមកលើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសរបស់អាជ្ញាធរកម្ពុជានៅក្រុងប៉ោយប៉ែត
Cambodia Express

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសចំពោះការផ្សាយព័ត៌មានបំភ្លើសពីការពិតរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលប៉ុនប៉ងមួលបង្កាច់ និងទំលាក់កំហុសមកលើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសរបស់អាជ្ញាធរកម្ពុជានៅក្រុងប៉ោយប៉ែត

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅអគារ ១៣ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន និងស្ថាប័នសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិថៃសរុបចំនួន ៦៣៥នាក់, ស្រីចំនួន ៣៥៩នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់នេះ។ ក្នុងរង្វង់ប្រតិបត្តិការនេះ […]

Go to News Site