The Cambodia Daily
បណ្តាអង្គទូតបរទេស គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សម្ដែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលតម្កល់ការផ្ដន្ទាទោសមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឱ្យជាប់ពន្ធនាគារជិត ៣០ឆ្នាំ និងបន្ថែមទោសដោយការហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជា រយៈពេល ៥ឆ្នាំទៀតនោះ។ បណ្តាអង្គទូតបរទេសប្រចាំកម្ពុជាជាច្រើន រួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អូស្ត្រាលី អង់គ្លេស និងកាណាដា ជាដើម បានចេញសេចក្តីថ្លែងការណ៍ប្រហាក់ប្រហែលគ្នា ដោយសម្ដែងនូវការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានតម្កល់ការផ្ដន្ទាទោសរបស់តុលាការជាន់ទាបលើលោក កឹម សុខា ទុកជាបានការ និងបន្ថែមទោសហាមឃាត់រូបលោកមិនឱ្យចាកចេញពីកម្ពុជា រយៈពេល ៥ឆ្នាំទៀតនោះ។ ជុំវិញការសម្រេចនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Derek Yip បានចេញសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចតម្កល់ការផ្ដន្ទាទោសលោក កឹម សុខា បានធ្វើឱ្យអូស្ត្រាលី ខកចិត្តយ៉ាងខ្លាំង ហើយក៏ជាការព្រួយបារម្ភចំពោះការប្រើយន្តការច្បាប់ដើម្បីកម្រិតគណបក្សប្រឆាំងដែរ។ អូស្ត្រាលី ជំរុញឱ្យកម្ពុជា ចាត់វិធានការពិតប្រាកដដើម្បីពង្រីកលំហស៊ីវិល និងសេរីភាពនយោបាយ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដ និងមានការប្រកួតប្រជែងផងដែរ។ ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លើកឡើងថា ការសម្រេចរបស់តុលាការត្រូវឈរលើភាពត្រឹមត្រូវ មានឯករាជភាព និងការគោរពសេរីភាពជាមូលដ្ឋាន ព្រោះការពង្រឹងគោលការណ៍ទាំងនេះនៅតែជាគន្លឹះសម្រាប់ការអភិវឌ្ឍស្ថាប័ន ការវិនិយោគ […] The post បណ្តាអង្គទូតបរទេសខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងលោក កឹម សុខា appeared first on The Cambodia Daily Khmer .
Go to News Site