Collector
ច្រក​សមុទ្រ​ហ័រមូស នៅតែ​មិន​ទាន់​មាន​សេរីភាព​ធ្វើ​នាវាចរណ៍​សម្រាប់​កប៉ាល់​ដឹក​ប្រេង​ពី​មជ្ឈិមបូព៌ា | Collector
ច្រក​សមុទ្រ​ហ័រមូស នៅតែ​មិន​ទាន់​មាន​សេរីភាព​ធ្វើ​នាវាចរណ៍​សម្រាប់​កប៉ាល់​ដឹក​ប្រេង​ពី​មជ្ឈិមបូព៌ា
The Cambodia Daily

ច្រក​សមុទ្រ​ហ័រមូស នៅតែ​មិន​ទាន់​មាន​សេរីភាព​ធ្វើ​នាវាចរណ៍​សម្រាប់​កប៉ាល់​ដឹក​ប្រេង​ពី​មជ្ឈិមបូព៌ា

ទិន្នន័យ​តាមដាន​ការ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​នៃ​ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ចំនួន ៦​គ្រឿង ត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​ចូល​កំពង់ផែ​អ៊ីរ៉ង់ វិញ ដោយ​ការ​រុញច្រាន​ពី​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក។ ការ​ឡោមព័ទ្ធ​ច្រក​សមុទ្រ Hormuz ដោយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​នាវាចរណ៍​តាម​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​នាំចេញ​ប្រេង​ដ៏​សំខាន់​ពី​មជ្ឈិមបូព៌ា​ទៅ​កាន់​ពិភពលោក។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នា​ថ្ងៃ​អង្គារ ទី​២៨ ខែ​មេសា ជា​ធម្មតា​ក្នុង​រយៈពេល​មួយ​ខែ កប៉ាល់​ចន្លោះ​ពី ១២៥​គ្រឿង​ទៅ ១៤០​គ្រឿង​បាន​ចេញ-ចូល​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ប៉ុន្តែ​ក្រោយ​អាមេរិក-អ៊ីស្រាអែល ចាប់ផ្តើម​ធ្វើ​សង្គ្រាម​វាយប្រហារ​អ៊ីរ៉ង់ នា​ថ្ងៃទី​២៨ ខែ​កុម្ភៈ មាន​តែ​កប៉ាល់ ៧​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ដោយ​សុវត្ថិភាព។ ផ្កាយរណប​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវទឹក TankerTrackers បាន​បង្ហាញ​ថា​កប៉ាល់​ដឹក​ប្រេង ៦​គ្រឿង​ត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​កំពង់ផែ​អ៊ីរ៉ង់ វិញ​ក្នុង​រយៈពេល ៣​ថ្ងៃ​មក​នេះ ដែល​ដឹក​ប្រេង​ប្រមាណ​ជាង ១០​លាន​បារ៉ែល។ កងកម្លាំង​អាមេរិកាំង​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ឈូងសមុទ្រ​អូម៉ង់ បាន​ប្រាប់​ឱ្យ​កប៉ាល់​ទាំងនោះ​ត្រូវ​បក​ក្រោយ​វិញ តែ​កប៉ាល់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ ព្រោះតែ​កប៉ាល់​ទាំងនោះ​មិន​ប្រើ​ទង់ជាតិ​អ៊ីរ៉ង់។ តែ​ភាគតិច​ដែល​កប៉ាល់​ទាំងនោះ​បាន​ឆ្លងកាត់​រួច​ច្រក​សមុទ្រ Hormuz។ ជាទូទៅ កងកម្លាំង​ទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​បញ្ចេញ​នាវាចម្បាំង​ទៅ​បញ្ជា​ឱ្យ​កប៉ាល់​ទាំងនោះ​បង្វែរ​ទិស​ទៅ​កំពង់ផែ​ពួកគេ​វិញ បើ​កប៉ាល់​ទាំងនោះ​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ឬ​ដោត​ទង់ជាតិ​អ៊ីរ៉ង់។ ពេល​ខ្លះ កង​នាវាចម្បាំង​អាមេរិក​តាម​រឹបអូស​កប៉ាល់​ទាំងនោះ រហូត​ដល់​ភាគ​ខាងកើត​នៃ​ច្រក​សមុទ្រ​ម៉ាឡាកា តំបន់​សមុទ្រ​អារ៉ាប់ […] The post ច្រក​សមុទ្រ​ហ័រមូស នៅតែ​មិន​ទាន់​មាន​សេរីភាព​ធ្វើ​នាវាចរណ៍​សម្រាប់​កប៉ាល់​ដឹក​ប្រេង​ពី​មជ្ឈិមបូព៌ា appeared first on The Cambodia Daily Khmer .

Go to News Site