Collector
រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ | Collector
រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ
The Cambodia Daily

រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃឡង់ដ៍ លោក Sihasak Phuangketkeow រំឭក​គ្នា​ទៅវិញ​ទៅមក​ថា ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្សាយ​ក្នុង​កាសែត​បរទេស​ទាំង​ពីរ​ខាង។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ មេសា ថា ជំនួប​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប (AEMM) ក្នុង​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី​២៧ មេសា រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Sihasak Phuangketkeow បាន​ពិភាក្សា​អំពី​ស្ថានភាព​ព្រំដែន រួម​ទាំង​វិធានការ​កសាង​ទំនុកចិត្ត​នានា និង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាស់​ព្រំដែន​កម្ពុជា-ថៃ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ដោះស្រាយ​មិន​ចេញ ទោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​កាលពី​ចុង​ឆ្នាំ​២០២៥ កន្លង​ទៅ​ហើយ​ក្តី។ កាសែត​ថៃ ខៅស៊ុត បាន​រាយការណ៍​នៅ​ថ្ងៃទី​២៨ មេសា ថា ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Sihasak Phuangketkeow ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប […] The post រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ appeared first on The Cambodia Daily Khmer .

Go to News Site