Collector
លោក​ ហ៊ុន ម៉ាណែត​៖​ ខ្ញុំមិន​យក​ក្មេង​ទំនើង​ទៅកាន់​កាំ​ភ្លើង​នៅសមរភូមិមុខ​ទេ | Collector
លោក​ ហ៊ុន ម៉ាណែត​៖​ ខ្ញុំមិន​យក​ក្មេង​ទំនើង​ទៅកាន់​កាំ​ភ្លើង​នៅសមរភូមិមុខ​ទេ
RFI ខេមរភាសា

លោក​ ហ៊ុន ម៉ាណែត​៖​ ខ្ញុំមិន​យក​ក្មេង​ទំនើង​ទៅកាន់​កាំ​ភ្លើង​នៅសមរភូមិមុខ​ទេ

នៅក្នុងពិធីអបអរ​ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃ​ទី១ឧសភានេះ នៅឯ​កំពង់ផែស្វយ័តក្រុងព្រះសីហនុលោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ ​ម៉ាណែត​​ បាន​បញ្ជាក់ឡើងវិញ​ថា​ រដ្ឋគ្មានគោល​ការណ៍​បង្កើត​ច្បាប់ថ្មី​ ដើម្បី​បញ្ចូន​ក្មេង​ទំនើង​ឱ្យ​ធ្វើជា​ទាហាន​នៅសមរភូមិ​មុខ​ទេ​។​ លោកនាយករដ្ឋមន្ត្រីបន្ត​ថា​ ការ​បញ្ជូន​ក្មេងទំនើង​ទៅ​សមរភូមិ​ គឺគ្រាន់តែ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាពមួយ​ចំនួន​ ពោលមិន​មែន​ឱ្យ​ឈរ​ជើង ឬកាន់​កាំ​ភ្លើងតតាំង​សត្រូវ​​ឡើយ​។ ការ​បញ្ជាក់ជា​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​នាពេល​នេះ​ គឺដើម្បីជម្រះមន្ទិលរបស់​គណបក្ស​ក្រៅរដ្ឋាភិ​បាលមួយ និងការរិះគន់របស់មហាជនមួយចំនួន​ ដែល​​ស្នើ​ឱ្យ​រដ្ឋា​ភិ​បាល​ពិចារណាកុំ​យក​ក្មេង​ទំនើង​ទៅ​បម្រើក្នុងជួរកងទ័ព​៕​​

Go to News Site