Collector
មុខសញ្ញាញៀនថ្នាំកាន់សាងដែកដេញចាក់សម្លាប់មន្ត្រីនគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន | Collector
មុខសញ្ញាញៀនថ្នាំកាន់សាងដែកដេញចាក់សម្លាប់មន្ត្រីនគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន
Nokorwat News

មុខសញ្ញាញៀនថ្នាំកាន់សាងដែកដេញចាក់សម្លាប់មន្ត្រីនគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាមុខសញ្ញាញៀនថ្នាំ និងតែងតែរករឿងអ្នកជិតខាង បានកាន់សាងដែកមុខ ស្រួចរត់ដេញចាក់សម្លាប់មន្ត្រីនគរបាលម្នាក់ដល់ក្រោម ផ្ទះ តែសំណាងល្អជនរងគ្រោះរត់គេចខ្លួនទាន់។ អំពើគំរាមកំហែងថានឹងសម្លាប់នេះបានកើតឡើងកាលពីម៉ោង ១៥ និង២៥នាទី ថ្ងៃទី២៩ មេសា ២០២៦ ស្ថិត នៅផ្ទះជនរងគ្រោះក្នុងភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភ្លៀវ ធា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកអណ្តូង ឃុំលើកដែក និងមានសារធាតុញៀនក្នុង ទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះមាន ឈ្មោះ ឆាយ គឹមផេង ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាល រស់នៅភូមិកើតហេតុខាងលើ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានសាងដែកមុខស្រួចមានផ្លែដែកចំនួន៧ និងដងឫស្សីប្រវែង១,៨០ ម៉ែត្រចំនួន១។ លោកអធិការបានបន្តថា កន្លងមកជនសង្ស័យតែងតែជក់គ្រឿងញៀនជាប្រចាំ និងរករឿងជេរប្រមាថដៀម ដាមអ្នកជិតខាងព្រមទាំងជនរងគ្រោះជាញឹកញាប់ ដោយសមត្ថកិច្ចធ្លាប់ហៅមកអប់រំណែនាំជាច្រើនលើកតែជនសង្ស័យមិនព្រមកែប្រែឡើយ។ លុះមកដល់ថ្ងៃទី២៩ មេសា ២០២៦ វេលាម៉ោង ១៥ និង២៥នាទី ...

Go to News Site