The Cambodia Daily
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរ ធ្លាប់ពោលថា គុកស្រុកខ្មែរមានតែខ្មែរនៅ!! តុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោយពីឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១៩ខែ (១ឆ្នាំ និង ៧ខែ) និងផាកពិន័យជាប្រាក់ ៤លានរៀល ជុំវិញការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីឆ្នាំ២០២៤ កន្លងទៅ។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា អំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តុលាការបញ្ជាក់ថា ជនជាប់ចោទ ៣៥នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយបណ្ដាញសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រូបនេះ ដែលត្រូវបានចោទប្រកាន់ ពីបទញុះញង់ដែរនោះ ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ១៨ខែទៅ ២៤ខែ ឬ ២ឆ្នាំផងដែរ។ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក […] The post តុលាការផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម appeared first on The Cambodia Daily Khmer .
Go to News Site