Cambodia Express
ភ្នំពេញ៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយក៏ជាការចូលរួមលើកទី៣របស់ឯកឧត្តមនៅក្នុងទិវាដ៏មានអត្ថន័យនេះ។ អញ្ជើញថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា ១ ២០០នាក់ជាតំណាងសហភាព សហព័ន្ធ សហជីព សមាគម សហគមន៍ អង្គការដៃគូ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកការជ្រើសរើសរៀបចំវេទិកាសាធារណៈនាពេលនេះថា គឺពិតជា«យុទ្ធសាស្រ្តល្អដ៏មានប្រសិទ្ធភាព» សម្រាប់លើកជាសំណូមពរហើយរកដំណោះស្រាយរាល់កង្វល់របស់បងប្អូនកម្មនិយោជិត ក៏ដូចជាកសិករ ជាជាងការដើរដាក់លិខិតឬឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះថាបងប្អូនអាចជួបផ្ទាល់ជាមួយវាគ្មិនកិត្តិយសនិងអ្នកជំនាញមកពីក្រសួងពាក់ព័ន្ធ។ វេទិកាបែបនេះបន្តជួយពង្រឹងកិច្ចសន្ទនាសង្គមរវាងរាជរដ្ឋាភិបាល សហជីព និយោជក និងអង្គការសង្គមស៊ីវិល ក្នុងទិសដៅ ជំរុញគោលនយោបាយដោះស្រាយបញ្ហាប្រឈម ជាពិសេសសិទ្ធិការងារ សុវត្ថិភាពការងារនិងប្រព័ន្ធគាំពារសង្គមក្នុងបរិបទវិបត្តិសកល ក៏ដូចជាធានាបាននូវវឌ្ឍនភាពនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង។ ជាមួយនឹងការរំលឹកពីប្រវត្តិនិងអត្ថន័យនៃទិវា ១ ឧសភានេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការទាមទារលើកកម្ពស់សិទ្ធការងារ ក៏ដូចជាកិច្ចសន្ទនាសង្គមមិនមែនមានតែថ្ងៃនេះនោះទេ គឺត្រូវតែធ្វើបន្តជារៀងរាល់ថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកទិវានេះ ជាថ្ងៃប្រមូលផ្តុំស្មារតីរួមនៃការស្រលាញ់កន្លែងការងារ និងប្រទេសជាតិកាន់តែខ្លាំងឡើង […]
Go to News Site