Collector
សម្ដេចតេជោ ហ៊ុន សែន៖ «ថៃកំពុងព្យាយាមលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?» | Collector
សម្ដេចតេជោ ហ៊ុន សែន៖ «ថៃកំពុងព្យាយាមលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?»
Nokorwat News

សម្ដេចតេជោ ហ៊ុន សែន៖ «ថៃកំពុងព្យាយាមលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?»

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសថា «ថៃកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា-ថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា។ សម្ដេចតេជោបានលើកជាសំនួរថា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?» សម្ដេចតេជោ ហ៊ុន សែនបន្តថា «ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពីលោកបណ្ឌិត Surachart Bamrungsuk ដែលយកអត្ថបទរបស់លោកមកបង្ហោះ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។» ខាងក្រោមអត្ថបទទាំងស្រុងរបស់លោកបណ្ឌិត Surachart Bamrungsuk ដែលសម្ដេចតេជោបានបង្ហាញ (បកប្រែក្រៅផ្លូវការជាភាសាខ្មែរ)៖ ខ្លឹមសារនៃអត្ថបទវិភាគរបស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ ដែលមានចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» ដែលបានចុះផ្សាយនៅលើផេក «Matichon Weekly» នៅថ្ងៃទី៣០/០៤/២០២៦: ...

Go to News Site