Collector
ប្តីប្រចណ្ឌ, ប្តីចាក់ប្រពន្ធមួយកាំបិត រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាអកុសលនាងបានស្លាប់ | Collector
ប្តីប្រចណ្ឌ, ប្តីចាក់ប្រពន្ធមួយកាំបិត រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាអកុសលនាងបានស្លាប់
Nokorwat News

ប្តីប្រចណ្ឌ, ប្តីចាក់ប្រពន្ធមួយកាំបិត រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាអកុសលនាងបានស្លាប់

ខេត្តកណ្តាល ៖ ករណីនេះផ្តើមឡើងដោយការស្រឡាញ់ពេក ហួងហែងពេកមិនបានគិតគូរវែងឆ្ងាយ ចុងក្រោយអ្នកបានធ្វើឲ្យមនុស្សស្រីជាទីស្រលាញ់របស់ខ្លួនចាកចេញដោយគ្មានថ្ងៃវិលត្រឡប់វិញបានឡើយ កូនកំព្រាគ្មានម្តាយថ្នាក់ថ្នមបីបាច់ថែរក្សាដោយក្តីស្រឡាញ់ដូចគ្រាមុនឡើយ ក៏ព្រោះតែម្តាយស្លាប់ចោល រីឯឪពុកជាប់ពន្ធនាគារ  ។  សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលជាប្តី ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះជាប្រពន្ធក្នុងភ្លើងប្រចណ្ឌ  ដោយកើតហេតុកាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ផែន គន្ធា អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារក្នុងKTVត្រូវជាប្រពន្ធ។ ចំណែកឯបុរសជាជនសង្ស័យមានឈ្មោះ សោម សិទ្ធ  អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ មានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ (ត្រូវជាប្តី) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១លេីក ពីបទហិង្សាដោយចេតនា ។ វត្ថុតាងចាប់យក កូនកាំបិត១ដេីមដងឈេីមានស្នាមប្រឡាក់ឈាមបាក់ផ្លែ។ សមត្ថកិច្ចបន្តទៀតថា កន្លងមករវាងជនសង្ស័យ(ជាប្តី) តែងតែឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ(ជាប្រពន្ធ) ជាញឹកញាប់ដោយជនសង្ស័យប្រចណ្ឌនិងជនរងគ្រោះធ្វើការជានារី KTV ។ លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងនិងបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះនៅក្នុងបន្ទប់ដេក រួចហេីយជនរងគ្រោះបានដេីរចេញពីក្នុងបន្ទប់មកខាងក្រៅផ្ទះដេីម្បីមកសុីឈ្នួលបកគល់ខ្ទឹមឲ្យគេយកលុយផ្គត់ផ្គង់គ្រួសារ ...

Go to News Site