Nokorwat News
ភ្នំពេញ៖ កំលាំងចំរុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងបុរី ប៉េងហួត ដឹស្តា អ៊ិនធឺណល ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ ពាក់ព័ន្ធសង្ស័យករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។ ជាលទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រ Laptop ចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន២៣គ្រឿង, កុំព្យូទ័រ All in One ចំនួន១៤គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ តាមការស្រាវជ្រាវបឋម សមត្ថកិច្ចសង្ស័យថា ក្រុមជនខាងលើបានប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ ឱ្យបង់ប្រាក់ក្រោមរូបភាពថ្លៃសេវារដ្ឋបាល ឬការរត់ការសម្រាប់ទទួលបានប្រាក់កម្ចីក្លែងក្លាយ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕ ដោយ៖ ជ្រោយពេជ្រ
Go to News Site