Nokorwat News
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើថៃសម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយប្ររទេសទាំងពីរ បានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ២០០១។ ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្ដីពី ភាគីថៃ គ្រោងនឹងលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១(MoU 2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនសមុទ្រកម្ពុជា ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា ការណ៍ដែលថៃសម្រេចបោះបង់ចោល MOU2001 គឺស្មើនឹងថៃបោះបង់ចោលយន្តការទ្វេភាគីពាក់ព័ន្ធនឹងតំបន់សមុទ្រត្រួតស៊ីគ្នាដែលមានស្រាប់រវាងប្រទេសទាំងពីរ អស់រយៈពេលប្រមាណ២៥ឆ្នាំមកនេះ។ លោកឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ក្នុងករណីអស់យន្តការ ឬក៏ហៅក្នុងក្របខ័ណ្ឌទ្វេភាគីនេះ កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។ លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា៖ «កម្ពុជានៅតែគោរព និងអនុវត្តន៍ខ្លឹមសារ MOU 2001 នេះខ្លឹមសារ និងស្មារតី ប៉ុន្តែក្នុងករណីគណៈរដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រថៃ នូវការអនុម័តសម្រេចដកខ្លួនចេញពី ...
Go to News Site