Collector
រឿងលោក កឹម សុខា៖ អាមេរិកថាការចោទប្រកាន់ខ្លួនចូលរួមប្រឆាំងរដ្ឋាភិបាល គឺមិនពិតនិងគ្មានទំនួលខុសត្រូវ | Collector
រឿងលោក កឹម សុខា៖ អាមេរិកថាការចោទប្រកាន់ខ្លួនចូលរួមប្រឆាំងរដ្ឋាភិបាល គឺមិនពិតនិងគ្មានទំនួលខុសត្រូវ
RFI ខេមរភាសា

រឿងលោក កឹម សុខា៖ អាមេរិកថាការចោទប្រកាន់ខ្លួនចូលរួមប្រឆាំងរដ្ឋាភិបាល គឺមិនពិតនិងគ្មានទំនួលខុសត្រូវ

សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញក្តីបារម្ភទៅនឹងការតម្កល់ទោសលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្រាប់អាមេរិក ការចោទប្រកាន់ថា អាមេរិកមានពាក់ព័ន្ធនឹងលោក កឹម សុខា ក្នុងសំណុំរឿងប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺមិនពិត និងជាការចោទប្រកាន់ដោយគ្មានទំនួលខុសត្រូវ។ ប្រតិកម្មរបស់អាមេរិក ធ្វើឡើងក្រោយគេបង្អស់ បន្ទាប់ពីបណ្តាប្រទេសសេរីជាច្រើន បានប្រតិកម្មទៅនឹងសាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងផ្តន្ទាទោសលោក កឹម​ សុខា ថាជាការធ្វើឲ្យលំហប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។

Go to News Site