Collector
ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ ជាការស្ដែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនសម្រាប់គ្រួសារកម្ពុជា | Collector
ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ ជាការស្ដែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនសម្រាប់គ្រួសារកម្ពុជា
Cambodia Express

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ ជាការស្ដែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនសម្រាប់គ្រួសារកម្ពុជា

ផ្ដើមចេញពីផលិតផលពេញនិយមក្នុងសហគមន៍ ឆ្ពោះទៅកាន់មហិច្ឆតាកម្រិតថ្នាក់ជាតិ៖ ហាងផ្ទាល់ខ្លួនទី២ របស់ក្រុមហ៊ុន Vinamilk ក្នុងទីក្រុងភ្នំពេញ នាំមកនូវស្តង់ដាអាហារូបត្ថម្ភថ្មី និងបទពិសោធន៍ផលិតផលកាន់តែសម្បូរបែបមកកាន់តែកៀកប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន។ ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising Dairy Brand) ដោយ Brand Finance ក្នុងរបាយការណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៥ បានបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ របស់ខ្លួនជាផ្លូវការ កាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៤៨៨ ក្បែរផ្សារដើមថ្កូវ។ ការបើកសម្ពោធនេះគឺជាការបោះជំហានមួយជំហានទៀតនៅក្នុងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vinamilk ចំពោះប្រទេសកម្ពុជា ពោលគឺ Vinamilk មិនមែនគ្រាន់តែជាហាងលក់រាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាម៉ាកយីហោមួយដែលកំពុងក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកម្ពុជា។ ផ្ដើមពីការឈានជើងចូលទីផ្សារ រហូតឈានទៅដល់ការចាក់ឫសយ៉ាងរឹងមាំនៅពេលក្រុមហ៊ុន Vinamilk បានបើកហាងផ្ទាល់ខ្លួនដំបូងរបស់ខ្លួននៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ កាលពីខែមីនា ឆ្នាំ២០២៦ នោះគឺជាការបង្ហាញខ្លួនជំហានដំបូងជាផ្លូវការ។ សម្រាប់ហាងថ្មីនៅលើផ្លូវ៤៨៨ នេះ គឺមានអត្ថន័យកាន់តែសំខាន់ជាងមុនថែមទៀត ហើយនេះគឺជាសញ្ញាបង្ហាញថា Vinamilk […]

Go to News Site