RFI ខេមរភាសា
លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី១ ឧសភា មិ្សលមិញ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើគុយបា និងបានគំរាមវាយយកគុយបា។ នៅថ្ងៃដដែល ប្រជាជនគុយច្រើនម៉ឺននាក់បានចុះផ្លូវដើរដង្ហែក្បួន នៅទីក្រុងឡាហាវ៉ាន ដើម្បីបង្ហាញសាមគ្គីភាព និងការការពារមាតុភូមិ។ ប្រជាជនគុយបាក៏បានបរិហារចំពោះការគំរាមឈ្លានពានដែនអធិបតីភាពរបស់គុយបា ពីសំណាក់កងទ័ពអាមេរិក។ ប្រតិកម្មនឹងវិធានការថ្មីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលក្រុងឡាហាវ៉ានបានចាត់ទុក ថាជាអំពើខុសច្បាប់ និងបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ។
Go to News Site