Collector
ទីតាំងហាងចាក់សាក់ កក់សក់ ធ្វើក្រចក មួយកន្លែងនៅក្នុងតំបន់បឹងកក់ ដាក់រូបម្ខាងជាព្រះយូឡាយ និងម្ខាងទៀតរូបដូចយក្ស ឬបីសាច ត្រូវអាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោចេញ | Collector
ទីតាំងហាងចាក់សាក់ កក់សក់ ធ្វើក្រចក មួយកន្លែងនៅក្នុងតំបន់បឹងកក់ ដាក់រូបម្ខាងជាព្រះយូឡាយ និងម្ខាងទៀតរូបដូចយក្ស ឬបីសាច ត្រូវអាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោចេញ
Nokorwat News

ទីតាំងហាងចាក់សាក់ កក់សក់ ធ្វើក្រចក មួយកន្លែងនៅក្នុងតំបន់បឹងកក់ ដាក់រូបម្ខាងជាព្រះយូឡាយ និងម្ខាងទៀតរូបដូចយក្ស ឬបីសាច ត្រូវអាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោចេញ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះទៅរុះរើស្លាកយីហោហាងមួយកន្លែង ដែលរកស៊ីចាក់សាក់ កក់សក់ ធ្វើក្រចក…ស្ថិតនៅក្បែរហាង One More បឹងកក់ ក្រោយដាក់រូបមិនសមរម្យមួយ សម្រាប់ក្រសែភ្នែកនៅក្នុងសង្គមកម្ពុជាយើង។ ក្នុងឱកាសចុះរុះរើស្លាកយីហោខាងលើនេះ ស្រ្តីម្ចាស់ហាង ក៏ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរខណ្ឌ ដោយបានយល់ព្រមរុះរើស្លាកចាស់ និងដាក់រូបភាពថ្មីឡើងវិញ ដែលជារូបភាពសមរម្យ ព្រមទាំងបានសន្យាថា លែងដាក់រូបភាពណា ដែលមានលក្ខណៈមិនសមរម្យទៀតនោះឡើយ។ សម្រាប់ហាងមួយនេះ ការសរសេរអក្សរខ្មែរធំៗ និងដាក់លើអក្សរចិន គឺបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ តែមានការឆ្ងល់រូបម្ខាងជាព្រះយូឡាយ និងម្ខាងទៀតរូបយក្ស ឬរូបបីសាច។ តាមការបញ្ជាក់របស់បងប្អូនមួយចំនួនដែលដឹងខ្លះពីវប្បធម៌ចិន បានបញ្ជាក់ថា រូបភាពកាត់បញ្ចូលគ្នានេះ គេថាជាសិល្បៈ និងការពេញនិយមរបស់ជនជាតិចិន តែបងប្អូនមួយចំនួនចាប់អារម្មណ៍លើសណ្តាប់ធ្នាប់ នៃរូបភាព ដែលត្រូវដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងសង្គមយើង ដែលពេលខ្លះ ការតាំងរូបព្រះមួយអង្គដែលជានិមិត្តរូប នៃការគោរព លាយជាមួយរូបភាពដែលបង្ហាញពីតួអាក្រក់ (រូបយក្ស ឬរូបបីសាច) គឺមិនសមរម្យលើ ក្រសែភ្នែករបស់ពលរដ្ឋយើងដែលកាន់សាសនាព្រះពុទ្ធ៕ ដោយ៖តារា

Go to News Site