Nokorwat News
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។ សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។ លោកអ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់អ្នកសារព័ត៌មានត្រូវគោរពដែនកំណត់នៃតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ អ្នកសារព័ត៌មានមិនត្រូវធ្វើការវិនិច្ឆ័យ ឬកាត់សេចក្តីលើសាច់រឿងជំនួសសមត្ថកិច្ចឡើយ។ មិនត្រូវប្រើតួនាទីជាអ្នកសារព័ត៌មានជ្រៀតជ្រែកក្នុងកិច្ចការរបស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មានឡើយ។ ការប្រើប្រាស់វេទិកាសារព័ត៌មានដើម្បីចោទប្រកាន់បុគ្គលណាម្នាក់ដោយពុំមានការវិនិច្ឆ័យពីសមត្ថកិច្ច ឬតុលាការត្រឹមត្រូវច្បាស់លាស់ គឺជាការរំលោភលើសិទ្ធិបុគ្គល និងជាការអនុវត្តប្រាសចាកពីតួនាទីស្នូលរបស់ខ្លួន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ ក៏បានស្នើដល់ថាអ្នកសារព័ត៌មានត្រូវផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានគុណភាព៖ ព័ត៌មានដែលមានគុណភាព គឺជាព័ត៌មានពិត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ អ្នកសារព័ត៌មានត្រូវរាយការណ៍ទាំងអង្គហេតុ ...
Go to News Site