Collector
សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ | Collector
សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ
Nokorwat News

សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។ សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៦ វេលាម៉ោង ៤រសៀល សមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា នៅត្រង់ចំណុចភូមិចុង​ព្រែក​ សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​ មានជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​លួច​យក​ម៉ូតូ​ ០១គ្រឿង​ បញ្ឈរនៅ​មុខផ្ទះ​ដោយពុំបាន​ដក​សោ​ចេញ​ពី​ម៉ូតូ យកទៅបាត់។ ក្រោយពីទទួលបាន​ព័ត៍មាន និងពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ភ្លាម ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​​បញ្ជា​ដ៏ម៉ឺងម៉ាត់ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ បាន​បញ្ជា​អោយ​កម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ ចុះស្រាវជ្រាវស៊ើបអង្កេតករណីខាងលើជាបន្ទាន់។ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង  បានចុះដល់​កន្លែង​កេីតហេតុ​ និងស្រាវជ្រាវ​ ឆែក​តាមរយៈកាំមេរ៉ា​សុវត្ថិភាព​ ក៏បាន​ឃេីញ​ថា កាលពីម៉ោង ១៣ និង ១៧ នាទី រសៀល ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ មាន​បុរស​វ័យចំណាស់ជិះកង់​មក​ ក៏បានចូលយក​ម៉ូតូ​ ដែល​មាន​សោស្រាប់ជិះចេញទៅពិត​ប្រាកដ​មែន។   ភ្លាម​នោះ​កម្លាំង​ជំនាញ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ បានសហការជាមួយ អធិការដ្ឋាននគរបាលក្រុងស្រុកទាំង​០៨​ ដើម្បីជួយស្វែងរក រហូតដល់ម៉ោង ...

Go to News Site