Nokorwat News
ខេត្តស្វាយរៀង:អ្នកភូមិអូសអួនរកត្រី ប្រទះឃើញសពក្មេងប្រុស២នាក់ពីរអណ្ដែតទឹកនៅចំណុចមាត់ទន្លេវៃគោត្រើយខាងកើត ក្រុងស្វាយរៀងផ្អើលប្រជាពលរដ្ឋទាំងក្បាលល្ងាច។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាសាកសពមានឈ្មោះ ម៉ន សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ទីកន្លែងកំណើត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងសាកសពឈ្មោះ អ៊ឹង ច័ន្ទបូភ័ក្រ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ទីកន្លែងកំណើតភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៤និ៣០នាទីល្ងាច សមត្ថកិច្ចបាន ទទួលព័ត៌មានថា មានប្រជាពលរដ្ឋប្រទះឃើញសាកសពពីរអណ្ដែតទឹកនៅចំណុចមាត់ទន្លេវៃគោត្រើយខាងកើត ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោកវេជ្ជបណ្ឌិត ជូន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ ...
Go to News Site