Collector
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ​ ខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » | Collector
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ​ ខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព »
Cambodia Express

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ​ ខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព »

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងអបអរសាទរ​ ខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបាន ដោយចៃដន្យឡើយ។ សន្តិភាពត្រូវការព័ត៌មានដែលគួរឱ្យទុកចិត្ត ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍ សុចរិតភាព និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និង សូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាព សារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុង ការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍ សង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវ បង្កើនជំនឿទុកចិត្តសាធារណៈ […]

Go to News Site