Nokorwat News
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើស Scam Online ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេស ភាគច្រើនជនជាតិចិន ព្រមទាំងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។ លោកអភិបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីដឹកនាំប្រតិបត្តិការសហការ និងចុះបង្ក្រាបទីតាំងលួចបង្កបប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូល រួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។ សកម្មភាពនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជា០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើតនូវផែនការសកម្មភាព ...
Go to News Site