Collector
អ៊ីស្រាអែលអនុម័តទិញយន្តហោះប្រយុទ្ធ F-35 និង F-15IA តម្លៃរាប់ពាន់លានដុល្លារ | Collector
អ៊ីស្រាអែលអនុម័តទិញយន្តហោះប្រយុទ្ធ F-35 និង F-15IA តម្លៃរាប់ពាន់លានដុល្លារ
Nokorwat News

អ៊ីស្រាអែលអនុម័តទិញយន្តហោះប្រយុទ្ធ F-35 និង F-15IA តម្លៃរាប់ពាន់លានដុល្លារ

ប្រទេស អ៊ីស្រាអែល បានអនុម័តផែនការទិញយន្តហោះប្រយុទ្ធជំនាន់ថ្មី F-35 និង F-15IA ពីក្រុមហ៊ុន Lockheed Martin និង Boeing ក្នុងកិច្ចព្រមព្រៀងមានតម្លៃរាប់សិបពាន់លានដុល្លារ នេះបើយោងតាមក្រសួងការពារជាតិ។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការទិញសម្ភារៈយោធា និងជាជំហានដំបូងនៃផែនការទឹកប្រាក់ប្រមាណ 350 ពាន់លានសេកែល (ប្រហែល 119 ពាន់លានដុល្លារ) ដើម្បីពង្រឹងកម្លាំងយោធា។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ថវិកាការពារជាតិថ្មីនេះ នឹងផ្តោតលើការផលិតអាវុធនៅក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើបរទេស និងអភិវឌ្ឍយន្តហោះបច្ចេកវិទ្យាថ្មីៗ។ ក្រសួងការពារជាតិបានបញ្ជាក់ថា យន្តហោះថ្មីទាំងនេះ នឹងជាគ្រឹះសម្រាប់ការអភិវឌ្ឍកម្លាំងយោធារយៈពេលវែង និងរក្សាអំណាចអាកាសលើសគូប្រជែងក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិ Israel Katz បាននិយាយថា យន្តហោះថ្មីនឹងនាំមកនូវ៖ បច្ចេកវិទ្យាបញ្ជាអតូណូម (autonomous flight), ប្រព័ន្ធការពារជំនាន់ថ្មី និងសមត្ថភាពយោធាក្នុងអវកាស។ មន្ត្រីយោធាបាននិយាយថា សង្គ្រាមថ្មីៗជាមួយអ៊ីរ៉ង់ បានបង្ហាញពីសារៈសំខាន់នៃអំណាចអាកាស និងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក ៕

Go to News Site