Nokorwat News
ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី៣ខែឧសភាឆ្នាំ ២០២៦ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនូវព័ត៌មានដែលមានខ្លឹមសារថា «ជនជាតិចិនមួយក្រុមបានដើរគេចចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង » ក្រោមការបញ្ជាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ សំ វីរៈ អធិការ នៃអធិការនគរបាលស្រុកភ្នំព្រឹក បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ចុះស៊ើប អង្កេត ស្រាវជ្រាវ រកជនជាតិចិនទាំងនោះ ជាលទ្ធផលបានរកឃើញថា មានជនជាតិចិនចំនួន០៦ នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន០១ នាក់ ដូចមាននៅក្នុងវីឌីអូ ដោយពួកគាត់បានធ្វើសកម្មភាពដើរហាត់ប្រាណលើដងផ្លូវជាតិលេខ៥៩ នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦។ សូមបញ្ជាក់ផងដែរថា ជនជាតិចិនទាំងនោះបានចូលមកស្នាក់នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះសមត្ថកិច្ចយើងបាន នាំពួកគាត់មកសាកសួរ និងពិនិត្យលើឯកសាររបស់ពួក គាត់ ឃើញថាមានលិខិតឆ្លងដែន ...
Go to News Site