Collector
តើការផ្សព្វផ្សាយតែពីចំណុចវិជ្ជមាន នឹងទទួលបាននូវលទ្ធផលមកវិញបែបណា? | Collector
តើការផ្សព្វផ្សាយតែពីចំណុចវិជ្ជមាន នឹងទទួលបាននូវលទ្ធផលមកវិញបែបណា?
RFI ខេមរភាសា

តើការផ្សព្វផ្សាយតែពីចំណុចវិជ្ជមាន នឹងទទួលបាននូវលទ្ធផលមកវិញបែបណា?

នៅក្នុងវេទិកាសារព័ត៌មានមួយ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានាពេលថ្មីៗនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នក​ឧកញ៉ា​ លឹម​ ហេង​ បានលើកឡើងថា សារព័ត៌មានមានចំណែកក្នុងដំណើរការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ​ លោកបានលើកទឹកចិត្តអ្នកសារព័ត៌មានឲ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត AI ផ្សព្វផ្សាយព័ត៌មានបែបវិជ្ជមាន ដោយមិនលើកយកតែបញ្ហាអាក្រក់ ឬរឿងអាស្រូវយកមកផ្សព្វផ្សាយ។ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនានាយល់ឃើញថា​ អ្នកកាសែតមិនអាចលើកតែពីរឿងល្អក្នុងសង្គមមកបង្ហាញសាធារណជនបានទេ ពោលពួកគេមានតួនាទីសំខាន់ក្នុងការចូលរួមកែលម្អភាពមិនប្រក្រតីណាមួយ ដែលបានកើតឡើង។ ចំណែកមតិខ្លះទៀត បានប្រៀបប្រដូចអ្នកកាសែត ទៅនឹងកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម។ តើការផ្សព្វផ្សាយតែពីចំណុចវិជ្ជមាន នឹងទទួលបាននូវលទ្ធផលមកវិញបែបណា? ​

Go to News Site