Collector
ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង ទទួលយកសំណងជាទឹកប្រាក់ ១៥ ០០០$ក្នុងមួយសព | Collector
ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង ទទួលយកសំណងជាទឹកប្រាក់ ១៥ ០០០$ក្នុងមួយសព
RFI ខេមរភាសា

ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង ទទួលយកសំណងជាទឹកប្រាក់ ១៥ ០០០$ក្នុងមួយសព

ក្រុមគ្រួសារសពនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកស្លាប់នៅខេត្តបាត់ដំបង​ កាលពីចុងខែមីនាកន្លងទៅ បានដោះស្រាយបញ្ចប់សំណងរដ្ឋប្បវេណី។ នេះបើតាមលោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្តីឲ្យគ្រួសាររងគ្រោះ។ លោកស្រី លឹម ច័ន្ទលីដា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី៣ឧសភានេះ ថា គ្រួសារជនបង្កបានសងសំណងជាទឹកប្រាក់ចំនួន ១៥ ០០០$ ក្នុងមួយសព ដោយសរុបជាទឹកប្រាក់ចំនួន៨២ ០០០ដុល្លារ។ បើតាមលោកស្រីមេធាវីដដែល ក្រុមគ្រួសារជនរងគ្រោះបានស្ម័គ្រចិត្តទទួលសំណងក្នុងរង្វង់ទឹកប្រាក់នេះ។ បើទោះជាសំណងរដ្ឋប្បវេណីបានបញ្ចប់មែន ក៏ប៉ុន្តែលោកស្រី លឹម ច័ន្ទលីដា បញ្ជាក់ថា ជនបង្កហេតុនៅតែជាប់បណ្តឹងអាជ្ញា និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

Go to News Site