Nokorwat News
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គិតពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៧វគ្គ ដោយមានសិក្ខាកាមជាមន្រ្តី ចូលរួមសិក្សា៣៧៦រូប ក្នុងនោះមានស្រ្តី ១៦៤រូប។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មន្រ្តីទទួលការបណ្ដុះបណ្ដាលទាំងនោះ ជាមន្ត្រីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ យោងតាមរបាយការណ៍ ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានពង្រីកវិសាលភាពតាមរយៈការផ្សព្វផ្សាយអាហារូបករណ៍អន្តរជាតិសំខាន់ៗចំនួន ៣ ស្តីពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសកូរ៉េ (ADB-Korea Fellowship Program) សម្រាប់ឆ្នាំ២០២៦ កម្មវិធីអាហារូបករណ៍នូវែលហ្សេឡង់ (MNZS) សម្រាប់ឆ្នាំ២០២៧ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី “Mid-Level Public Sector Leadership” របស់ប្រទេសនូវែលហ្សេឡង់។ ក្នុងរយៈពេល៣ខែនោះដែរ សាលាក៏បានចាត់បញ្ជូនមន្ត្រីចំនួន ២រូប មានស្រី១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចំនួន១វគ្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ផងដែរ។ ដោយឡែក ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា សាលាបានកំពុងខិតខំរៀបចំបញ្ចប់កម្មវិធីសិក្សាចំនួន២ រួមមាន កម្មវិធីសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានវឌ្ឍនភាពប្រមាណ ៧៥% ដោយបាននិងកំពុងកែសម្រួលបញ្ចប់សេចក្តីព្រាងកម្មវិធីសិក្សា ព្រមទាំងកំពុងរៀបចំកម្មវិធីសិក្សាថ្មីចំនួន៤ផ្សេងទៀត ...
Go to News Site