Collector
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្មនៅស្រុករំដួល បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ | Collector
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់  ពាក់ព័ន្ធករណីលួចយ៉ាងសកម្មនៅស្រុករំដួល បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់
Nokorwat News

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្មនៅស្រុករំដួល បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្មនៅស្រុករំដួល បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១:៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង មកឈប់នៅខាងមុខរបងបម្រុងផ្លោះចូលលួច។ ក្រោយពីទទួលបានព័ត៍មាន និងពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានចុះពិនិត្យកន្លែងកេីតហេតុ ស្រាប់ជនសង្ស័យ ជិះម៉ូតូគេចខ្លួនបាត់ ភ្លាមនោះសមត្ថកិច្ចបានសហការគ្រប់គោលដៅប្រទាក់ក្រឡា ដែលមាននៅក្នុងភូមិសាស្ត្រស្រុករំដួលរួចជាស្រេច ក៏បានឃាត់ខ្លួនបានចំនួន ០៣នាក់ ប្រុស នៅត្រង់ចំណុចកែងព្រៃគាវ ស្ថិតនៅព្រៃគាវ ឃុំកំពុងចក ស្រុករំដួល។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុករំដួល និងបានឆ្លេីយសារភាពថាខ្លួនពិតជាបម្រុងផ្លោះរបងចូលលួចសម្ភារៈពិតប្រាកដមែន ...

Go to News Site