Cambodia Express
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ផ្នែកទេសចរណ៍” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ផ្នែកទេសចរណ៍” តំណាងផ្នែកឯកជន។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិកក្រុមការងារ “ផ្នែកទេសចរណ៍” តំណាងទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាលសិក្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងតំណាងសមាគម ក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ផេង គន្ធាបូរី – អនុប្រធាន និងកញ្ញា គង់ សម្ភស្ស ក្នុងនាមសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ដែលជាតំណាងឲ្យលោកជំទាវជីប […]
Go to News Site