Collector
បុរសបែកថ្នាំម្នាក់បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា!(មានវីដេអូ) | Collector
បុរសបែកថ្នាំម្នាក់បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា!(មានវីដេអូ)
Nokorwat News

បុរសបែកថ្នាំម្នាក់បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា!(មានវីដេអូ)

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ ម៉ៅ ចំណាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ ព្រមទាំងដុតផ្ទះខ្លួនឯង នៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ ជួយពន្លត់ភ្លើងដែលឆាបឆេះ បានទាន់ពេលវេលា ព្រមទាំងបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនជនបង្ក ផងដែរ។ ក្រោយហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចប់ ប្រជាពលរដ្ឋក្បែរខាងដែលទទួលរងនូវការភ័យខ្លាច និងបារម្ភពី ទង្វើដុតផ្ទះរបស់ជនបង្ក អាចនឹងឆេះរាលដាលដល់ផ្ទះពួកគាត់ បានសម្តែងការថ្លែងអំណរគុណ ដោយក្តីរំភើបបំផុត ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលា។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើបងប្អូន បានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ...

Go to News Site