Collector
ក្រុមក្មេងទំនើងជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលដេញឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន ២នាក់ | Collector
ក្រុមក្មេងទំនើងជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលដេញឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន ២នាក់
Nokorwat News

ក្រុមក្មេងទំនើងជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលដេញឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន ២នាក់

ខេត្តកណ្តាល៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែលបានរៀបចំផែនការជិះម៉ូតូដើរធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានកម្លាំងនគរបាលដេញតាមឃាត់ខ្លួនបានសម្រេច បន្ទាប់ពីពួកគេបានប្រើដងឆ័ត្រវាយតបតមកលើសមត្ថកិច្ចក្នុងពេលរត់គេចខ្លួន។ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ឧសភា ២០២៦ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ឈ្មោះ កែវ សំណាងហៅង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ ឈ្មោះ សុន ណៃស៊ីង ភេទប្រុស អាយុ១៥ឆ្នាំ ដោយអ្នកទាំងពីរគ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោមឡើយ និងមានមុខរបរមិនពិតប្រាកដ។ ចំណែកបក្ខពួក ២នាក់ទៀត ដែលបានរត់គេចខ្លួនឈ្មោះ ឡុង (ប្រុស) និងឈ្មោះ ប្រុស រ៉ាឌីន ភេទប្រុស អាយុ១៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួម មានម៉ូតូ ២គ្រឿង គឺម៉ាក Honda Dream C125 ពណ៌ ខ្មៅគ្មានផ្លាកលេខ និងម៉ាក SUZUKI NEX ...

Go to News Site