Nokorwat News
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលសហការរួមគ្នាជាមួយ កម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត, និងកម្លាំងយោធភូមិភាគទី៥ ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ឆែកឆេរទីតាំងដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបរិវេណសានកូ ស្ថិតក្នុង ភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលទីតាំងនេះ ជាទីតាំងកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបម៉ឺន។ ក្នុងអំឡុងពេលប្រតិបត្តិការឡោមព័ទ្ធទីតាំងបរិវេណនេះ មានជន- បរទេសមួយចំនួន បានបើកការបាញ់ប្រហារមកកាន់កងកម្លាំងសមត្ថកិច្ច។ ក្រោយពីគ្រប់គ្រងស្ថានការណ៍បាន កម្លាំង ចម្រុះបានធ្វើការត្រួតពិនិត្យ និងឆែកឆេរលើទីតាំងទាំងមូលសរុបចំនួន ១៩ អគារ ដោយបានធ្វើការឃាត់ខ្លួននិង យកចេញពីទីតាំងនូវជនបរទេសជាងមួយពាន់នាក់ ព្រមទាំងមានវត្ថុតាងមួយចំនួន ផងដែរ។ ផ្អែកតាមប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច ...
Go to News Site