Nokorwat News
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការ បិទរដូវនេសាទ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីធានាបាននូវការបន្តពូជ និងការរីកលូតលាស់នៃធនធានមច្ឆជាតិក្នុងតំបន់ទន្លេមេគង្គ ។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ លើវិធានការ នៃការបិទនេសាទទាំងស្រុង និងនៅរាល់ការនេសាទដោយប្រើឧបករណ៍មងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាតក្នុងភូមិសាស្ត្រខេត្ត។ ប៉ុន្តែ បងប្អូនប្រជានេសាទអាចនេសាទបានជាលក្ខណៈគ្រួសារ ប៉ុណ្ណោះ ដោយប្រើឧបករណ៍ដែលច្បាប់អនុញ្ញាត ដូចជា៖ (សំណាញ់, លប, សៃយ៉ឺន, អង្រុត, ចាន់, តុម, កញ្ច្រែងដងត្រី និងសន្ទូចផ្លែមួយ) ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះ រាល់សកម្មភាពល្មើសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុល នឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង។ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១ឆ្នាំ២០២៥ កន្លងទៅ ដោយក្នុងនោះ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជូនជនសង្ស័យទៅតុលាការ ...
Go to News Site