Collector
គ.ល.ក​ ដកហូតអាជ្ញាបណ្ណកាស៊ីណូ «អរឆីដ អូតែល និង រិច កាស៊ីណូ» ក្រោយពាក់ព័ន្ធ​បទ​ល្មើសឆបោក​អន​ឡាញ | Collector
គ.ល.ក​ ដកហូតអាជ្ញាបណ្ណកាស៊ីណូ «អរឆីដ អូតែល និង រិច កាស៊ីណូ» ក្រោយពាក់ព័ន្ធ​បទ​ល្មើសឆបោក​អន​ឡាញ
RFI ខេមរភាសា

គ.ល.ក​ ដកហូតអាជ្ញាបណ្ណកាស៊ីណូ «អរឆីដ អូតែល និង រិច កាស៊ីណូ» ក្រោយពាក់ព័ន្ធ​បទ​ល្មើសឆបោក​អន​ឡាញ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានប្រកាសដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ជេ​ ប៊ី​ អឹម​ អេ​ ឌី​វេឡុបមិន ដែលគ្រប់គ្រងកាស៊ីណូ អរ​ឆីដ​ អូតែល​ និង​ រិច​ កាស៊ី​ណូ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ។​ តាម​រយៈ​សេចក្តីប្រកាសព័ត៌មាននៅថ្ងៃ​ទី​៤​ ខែ​ឧសភា ​ឆ្នាំ២០២៦ ក្រុមហ៊ុន​កាស៊ី​ណូនេះ​​បាន​អនុវត្ត​ផ្ទុយ​នឹង​សេចក្តី​ណែនាំ​របស់​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​ ដោយបាន​​ធ្វើ​ប្រតិបត្តិការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ រក្សា​ទុកអាវុធ​​ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។​ សូមរំឭក​ថា​ កាល​ពីពេល​ថ្មី​ៗ​ កម្លាំង​សមត្ថកិច្ច​កម្ពុជា​បាន​ចុះ​បង្ក្រាប​អគារ​កាស៊ី​ណូចំនួន​ ១៩កន្លែង​ និង​បាន​ឃាត់​ខ្លួន​ជន​បរទេសជាងមួយ​ពាន់​នាក់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​អនឡាញ។​​

Go to News Site