Collector
ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ហើយក៏កំពុងមានភាពល្បីល្បាញ និងទាក់ទាញជាមួយឳជារសដ៏ឆ្ងុយឆ្ងាញ់របស់ភ្ញៀវជាតិ និងអន្តរជាតិ | Collector
ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ហើយក៏កំពុងមានភាពល្បីល្បាញ និងទាក់ទាញជាមួយឳជារសដ៏ឆ្ងុយឆ្ងាញ់របស់ភ្ញៀវជាតិ និងអន្តរជាតិ
Nokorwat News

ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ហើយក៏កំពុងមានភាពល្បីល្បាញ និងទាក់ទាញជាមួយឳជារសដ៏ឆ្ងុយឆ្ងាញ់របស់ភ្ញៀវជាតិ និងអន្តរជាតិ

ខេត្តកំពត ៖ ស្របពេលដែល ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ! លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ទុរេនឲ្យមានសុចរិតភាព ទាក់ទងជាមួយប្រភពដើមនៃទុរេន។ ជាមួយគ្នានេះដែរ លោកក៏បានចាត់ឲ្យអធិការនគរបាលស្រុក មានវិធានការ ចំពោះការនាំចូលទុរេនពីបរទេសដោយខុសច្បាប់ដោយមិនលើកលែង។ ករណីមានបាតុភាព មិនប្រក្រតីណាមួយកើតឡើង ក្នុងមូលដ្ឋានស្រុកត្រូវចាត់វិធានចំពោះអ្នកលក់ដូរ ឬអាជីវករណាដែលមានភាពទុច្ចរិតមិនស្មោះត្រង់។ ឆ្លៀតឳកាសនេះ លោកអភិបាលក៏បានអំពាវនាវឲ្យគាំទ្រផលិតផលរបស់ខ្មែរ ជាពិសេសរដូវទុរេនទុំ នាពេលនេះ៕ ដោយ ៖ សិលា

Go to News Site