Nokorwat News
សារព័ត៌មាន AFP បានផ្សាយថា ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។តាមទីភ្នាក់ងារសារព័ត៌មាន Fars លោក Araghchi នឹងបើកកិច្ចពិភាក្សាជាមួយលោក Wang Yi ស្ដីពីទំនាក់ទំនងទ្វេភាគី ព្រមទាំងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងតំបន់។ ចិនគឺជា អតិថិជនទិញប្រេងដ៏ធំមួយពីអ៉ីរ៉ង់ដោយមិនខ្វល់ពីទណ្ឌកម្មប្រេងរបស់សហរដ្ឋអាមេរិកឡើយ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៉ីរ៉ង់។ ដំណើរទស្សនកិច្ចរបស់លោក Araghchi ទៅកាន់ទីក្រុងប៉េកាំង ធ្វើឡើងនៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភានេះ ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ដំបូងឡើយត្រូវប្រព្រឹត្តិទៅកាលពីខែមេសា តែត្រូវបានពន្យារពេលក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco ...
Go to News Site