Collector
បុរសម្នាក់ជិះម៉ូតូបុករថយន្តព្រុសបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងមួយសន្ទុះធំ | Collector
បុរសម្នាក់ជិះម៉ូតូបុករថយន្តព្រុសបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងមួយសន្ទុះធំ
Nokorwat News

បុរសម្នាក់ជិះម៉ូតូបុករថយន្តព្រុសបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងមួយសន្ទុះធំ

ភ្នំពេញ÷ បុរសម្នាក់បានដួលសន្លប់ស្ដូកស្ដឹងអស់មួយសន្ទុះធំខណៈដែលជិះម៉ូតូបុករថយន្តព្រុស ហើយក្រោយមកក៏ដឹងខ្លួនវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៣នាទីយប់ថ្ងៃ០៦ខែឧសភាឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តTOYOTA ព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BZ-6466 បើកបរតាមបណ្តោយផ្លូវខាងលើ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក CLICK ពាក់ស្លាកលេខភ្នំពេញ1JD-1600បានបើកមកបុកពីក្រោយបណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត ចំណែកបុរសជាអ្នកបើកបរម៉ូតូដួលសន្លប់ស្តូកស្តឹងមួយសន្ទុះធំទើបដឹងខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងនិងឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុសិន៕ ដោយ÷ចន្ទ លីហ្សា

Go to News Site