Collector
ឈប់ម៉ូតូនោមអត់ដកសោចេញត្រូវបានជនសង្ស័យវាយប្លន់យកទៅបាត់ | Collector
ឈប់ម៉ូតូនោមអត់ដកសោចេញត្រូវបានជនសង្ស័យវាយប្លន់យកទៅបាត់
Nokorwat News

ឈប់ម៉ូតូនោមអត់ដកសោចេញត្រូវបានជនសង្ស័យវាយប្លន់យកទៅបាត់

ភ្នំពេញ៖ យុវជនមានគ្នា៣នាក់ជិះម៉ូតូហុងដាមួយគ្រឿងឌុបគ្នាពលឈប់នោមស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយដំបងទីបមកដេញវាយហេីយជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០២៤ ចេញពីម្តុំផ្សារបឹងបៃតង បំណងទៅលេងសង្សារនៅម្តុំទួលពង្រ លុះមកដល់ចំណុចកេីតហេតុស្រាប់តែឈប់នោមដោយមិនបានដងសោ ម៉ូតូចេញនោះទេ ។ ប្រភពដដែលបានបន្តថា ខណៈកំពុងឈរនោម ស្រាប់តែមានជនសង្ស័យ២នាក់ប្រដាប់ដោយដំបងទីប ដេីរមកធ្វេីសកម្មភាពវាយធាក់ប្លន់យកម៉ូតូបានសម្រេចជិះរត់គេចខ្លួនបាត់ ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនាំខ្លួនជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដេីម្បីសួរនាំនិងដាក់ពាក្យបណ្ដឹង បន្តធ្វេីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ៖សុខាសែនជ័យ

Go to News Site