Nokorwat News
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ពីការអនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី តាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៤ ខែខុសភា ឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់សូមជម្រាបជូន លោកប្រធានមន្ទីរ ជ្រាបថា ដើម្បីសម្រួលនិងពន្លឿនការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានស្របតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងធុរជន ដែលមានតម្រូវការប្រើប្រាស់សេវាសាធារណៈរហ័សលើសេវាសុរិយោដី ប្រកប ដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមដំណើរវិវឌ្ឍន៍របស់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍរីកចម្រើនផ្នែក បច្ចេកវិទ្យា ក្រសួងសូមធ្វើការណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) រាជធានី ខេត្ត ដូចខាងក្រោម÷ ១. មន្ទីរ ដ.ន. ស. ស. រាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារផ្តល់សេវាសាធារណៈរហ័សលើសេវា សុរិយោដី ដែលក្រុមការងារនេះត្រូវដឹកនាំដោយប្រធានមន្ទីរ ...
Go to News Site