Nokorwat News
ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន ដោយទទួលបានទឹកប្រាក់ជាង ២៦៦ លានដុល្លារសហរដ្ឋ ក្នុងរយៈពេល៤ខែដំបូង នៅឆ្នាំ២០២៦នេះ។ សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០។ ក្នុងនោះនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក ...
Go to News Site