Collector
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ : បទបង្ហាញជូនអង្គទូតស្តីពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ របស់ថៃ និងការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ | Collector
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ : បទបង្ហាញជូនអង្គទូតស្តីពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ របស់ថៃ និងការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
Cambodia Express

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ : បទបង្ហាញជូនអង្គទូតស្តីពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ របស់ថៃ និងការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងស្ថានបេសកកម្មការទូត និងអង្គការ-អន្តរជាតិនានានៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែមករា ឆ្នាំនេះ ។ បទបង្ហាញនេះ ដែលមានការចូលរួមពីសមាជិកនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា ចំនួន៤៣រូប ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវអនុស្សរណៈនៃ យោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារ ត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001)។ លោកជំទាវ អ៊ាត សោភា បានចាប់ផ្តើមបទបង្ហាញដោយសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់ កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ អាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយវិវាទរវាងកម្ពុជា និងថៃដោយ សន្តិវិធី។ លោកជំទាវ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ក្នុងនាមជា អតីតប្រធានអាស៊ាន និងប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងជាប្រក្រតីឡើងវិញរវាងកម្ពុជា និងថៃ។ រៀបចំកិច្ចប្រជុំត្រីភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសហ្វីលីពីន កម្ពុជា និងថៃ […]

Go to News Site