Nokorwat News
ភ្នំពេញ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃគ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យ Oxford (OUP) ដែលមានការសម្របសម្រួលដោយ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅទីស្តីការក្រសួង ។ គោលបំណងសំខាន់នៃជំនួបនេះរួមមាន៖ -ការបង្ហាញពីគំនិតផ្តួចផ្តើមអប់រំអន្តរជាតិ៖ តំណាង OUP បានបង្ហាញជូនក្រសួងនូវកម្មវិធី «International Education Initiative» ដែលជាផែនការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណភាពអប់រំកម្រិតសកល។ -ការទទួលស្គាល់សញ្ញាបត្រ OxfordAQA៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព និងយន្តការក្នុងការទទួលស្គាល់សញ្ញាបត្រ OxfordAQA (រួមមានកម្រិត International GCSEs និង A-Level) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សញ្ញាបត្រនេះ ត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌកិច្ចសហការរវាង OUP និង AQA ដែលជាស្ថាប័នប្រឡងដ៏ធំបំផុតនៅចក្រភពអង់គ្លេស។ តាងនាមក្រសួងអប់រំ យុវជន ...
Go to News Site