Collector
លោក ឃួង ស្រេង បញ្ជាឱ្យប្រធានសមាគមអតីតយុទ្ធជន ទាំង១៤ខណ្ឌ នៅរាជធានី ត្រូវមើលថែ គិតគូរពីជីវភាពប្រចាំ ថ្ងៃ ជូនគ្រួសារយុទ្ធជនជួរមុខ បូកទាំងការសិក្សារបស់កូនគាតផង | Collector
លោក ឃួង ស្រេង បញ្ជាឱ្យប្រធានសមាគមអតីតយុទ្ធជន ទាំង១៤ខណ្ឌ នៅរាជធានី ត្រូវមើលថែ គិតគូរពីជីវភាពប្រចាំ ថ្ងៃ ជូនគ្រួសារយុទ្ធជនជួរមុខ បូកទាំងការសិក្សារបស់កូនគាតផង
Nokorwat News

លោក ឃួង ស្រេង បញ្ជាឱ្យប្រធានសមាគមអតីតយុទ្ធជន ទាំង១៤ខណ្ឌ នៅរាជធានី ត្រូវមើលថែ គិតគូរពីជីវភាពប្រចាំ ថ្ងៃ ជូនគ្រួសារយុទ្ធជនជួរមុខ បូកទាំងការសិក្សារបស់កូនគាតផង

ភ្នំពេញ៖ ..លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាឱ្យប្រធានគណៈកម្មាធិការសមា គមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនពួកគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនពួកគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។       លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រៅពីយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានហើយ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយយើងមានស្ថិតិអស់ហើយ។ កន្លងមកនេះ យើងអនុវត្តការងារបានល្អហើយ សូមបន្តការងារនេះឱ្យកាន់តែល្អថែមទៀត។    លោក ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើន ...

Go to News Site