Collector
នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ | Collector
នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ
Nokorwat News

នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ

ភ្នំពេញ៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងឱកាសនោះដែល លោកសន្ដិបណ្ឌិត នេត សាវឿន បានរំលឹកឡើងវិញអំពីទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដែលត្រូវបានពូនជ្រំឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក លី ក្វាន់យូ (Lee Kuan Yew) ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ និងបានផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន ហើយការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្ដាចពីការចូលរួមចំណែករបស់សិង្ហបុរីនោះដែរ។ លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរិភាព ក្នុងនោះបច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។  បញ្ហា Online Scams នាពេលនេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ...

Go to News Site