Nokorwat News
ខេត្តបាត់ដំបង÷មន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃ ទី០៧ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចក្រុមទី១២ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងដោយមានការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំ កម្លាំងក្នុងអង្គភាពធ្វើការស្រាវជ្រាវ លើករណីលួចដោយមានស្ថានទម្ងន់ទោសដោយប្រើកាំបិតកាប់យកម៉ូតូ។ ក្នុងនោះបាននាំខ្លួនមនុស្សចំនួន៤នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួររួមមាន៖ ១-ឈ្មោះ នួន ភារិទ្ធ ហៅ បារាំង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ។ ២-ឈ្មោះ នេត មុនី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ។ ៣-ឈ្មោះ សុខ សាវ៉ែន ភេទប្រុស ...
Go to News Site