Collector
សម្ដេចធិបតី បានថ្លែងរម្លឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ដើម្បីផ្លាស់ប្ដូរ ខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ | Collector
សម្ដេចធិបតី បានថ្លែងរម្លឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ដើម្បីផ្លាស់ប្ដូរ ខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់
Cambodia Express

សម្ដេចធិបតី បានថ្លែងរម្លឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ដើម្បីផ្លាស់ប្ដូរ ខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីដ៏លេចធ្លោមួយទៀតសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីចូលរួមចំណែកក្នុងការជជែកពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីផ្តល់ទស្សនាទានសម្រាប់ជាផលប្រយោជន៍តំបន់ និងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើសកម្មភាពការទូតយ៉ាងសកម្មនិងលេចធ្លោក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ។ ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ាន គឺកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមាន អព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគីដោយយុត្តិធម៌ និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោក កាន់តែប្រឈមចំពោះភាពបែកបាក់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត (១) ពិធីសារសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ (៣) […]

Go to News Site