Collector
មេដឹកនាំថៃលោក អនុធិន​ ឆានវីរៈគូន ថា កោះគុតជារបស់ថៃទាំងស្រុង ក្រោយលុប MOU2001 | Collector
មេដឹកនាំថៃលោក អនុធិន​ ឆានវីរៈគូន ថា កោះគុតជារបស់ថៃទាំងស្រុង ក្រោយលុប MOU2001
RFI ខេមរភាសា

មេដឹកនាំថៃលោក អនុធិន​ ឆានវីរៈគូន ថា កោះគុតជារបស់ថៃទាំងស្រុង ក្រោយលុប MOU2001

នាយករដ្ឋមន្ត្រីថៃ លោក​ អនុធិន ឆានវីរៈគូន បានគូសបញ្ជាក់តាមប្រព័ន្ធទំនាក់ទំនងសង្គមពីប្រទេសហ្វីលីពីនថា កោះគុតនៅតែជាផ្នែកមួយនៃដែនដីរបស់ថៃ នៅពេលដែលរដ្ឋាភិបាលទីក្រុងបាងកកលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា។ នេះបើតាមកាសែតថៃ The Nation។ តែមន្ត្រីកម្ពុជាថា កម្ពុជានៅបន្តដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ តាមច្បាប់អន្តរជាតិ។ ជាការដោះស្រាយតាមរយៈយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

Go to News Site